ទស្សនាវដ្តី ម៉ូដសម័យ បច្ចេកវិទ្យា គ្រឿងសង្ហារឹម គ្រឿងសំអាង ម្តាយនិងទារក ម្ហូបអាហារ អាជីវកម្ម និងមានគំរូវិបសាយជាច្រើនទៀត។
កើនឡើងនូវសមត្ថភាពក្នុងការឈានទៅដល់អតិថិជន។ ប្រសិនបើការធ្វើអាជីវកម្មមិនមានវេបសាយអតិថិជនអាចទិញតែផលិតផលនិងទទួលបានសេវាកម្មដើម្បីអន្តរកម្មជាមួយម្ចាស់អាជីវកម្មក្នុងអំឡុងពេលម៉ោងធ្វើការតែប៉ុណ្ណោះ។បញ្ហានេះធ្វើឱ្យសេវាកម្មនិងប្រតិបត្ដិការនៃអាជីវកម្មត្រូវបានកំណត់។ដូច្នោះអ្វីដែលនឹងផ្លាស់ប្តូរប្រសិនបើអ្នកធ្វើអាជីវកម្មបានបង្កើតគេហទទំព័រ។
បណ្តាមិត្តភក្តិ បងប្អូនព្រមទាំងអតិថិជន ចង់រចនាគេហទំព័រលក់ទំនិញអនឡាយ ឬឧទ្ទិសនាមព័ត៌មាន និងជូនដំណឹងអំពីមុខរបរដែលអ្នកកំពុងធ្វើអាជីវកម្ម។ សូមអតិថិជនទាំងអស់ទាក់ទង ជាមួយក្រុមហ៊ុនយើងខ្ញុំ តាមរយៈអ៊ីម៉ែល info@ezwebkh.com ។
អ្នកធ្វើអាជីវកម្មមុខជំនួញខ្នាតតូចដោយខ្លួនឯងប្រសិនបើរចនាគេហទំព័រនឹងមានភាពប្រកួតប្រជែងជាមួយបណ្តាគូប្រជែង"ដែលមិនទាន់មានគេហទំព័រ"។ជាការពិតបណ្តាដៃគូប្រកួតប្រជែងមិនមានវែបសាយបណ្តោយឲ្យអតិថិជននឹងមានទំនោរចិត្តផ្លាស់ទៅក្រុមហ៊ុនពាណិជ្ជកម្មឬអាជីវកម្មដែលមានគេហទំព័រដោយសារតែទីនោះពួកគេទំនាក់ទំនងបានដោយការទិញឬលក់តាមតម្រូវការដែលអតិថិជនកំពុងតែស្វែងរក។
១. ការតុបតែងខ្លួន
រតុបតែងខ្លួនរបស់មនុស្សប្រុស វាក៏ជាផ្នែកមួយដ៏សំខាន់នៃភាពទាក់ទាញដ៏មានមន្តស្នេហ៍របស់មនុស្សប្រុស ទៅកាន់មនុស្សស្រីដែរ ព្រោះថាការតុបតែងខ្លួនឱ្យមានភាពស្រស់សង្ហា និងមើលទៅមានភាពសមសួនជាសុភាពបុរសពិតនោះ គឺវាបានឆក់យកបេះដូងមនុស្សស្រីជាច្រើន បានមួយរំពេច ដោយគ្រាន់តែបានឃើញភ្លាម។
២. ក្លិនខ្លួនក្រអូប
មនុស្សប្រុសភាគច្រើនមិនសូវបានដឹងទេថា ក្លិនខ្លួនវាក៏ជាអ្វីម្យ៉ាងដ៏សំខាន់មួយដែលជាមន្តស្នេហ៍ដ៏មានភាពទាក់ទាញជាខ្លាំង ទៅដល់មនុស្សស្រីឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ លើសពីនេះ បើទោះបីជាទើបតែជួបលើកទីមួយក៏ដោយក៏មនុស្សស្រីអាចធ្លាក់ក្នុងអន្លង់ស្នេហ៍ក្នុងមួយរំពេចបានដែរ ដោយសារតែក្លិនខ្លួនដ៏ក្រអូប របស់មនុស្សប្រុស គឺជាមន្តស្នេហ៍ដ៏ទាក់ទាញ។
៣. ស្នាមញញឹម
មនុស្សប្រុសដែលរួសរាយរាក់ទាក់ និងតែងមានស្នាមញញឹម ភាគច្រើនតែងតែអាចឆក់យកបេះដូងមនុស្សស្រីបានយ៉ាងឆាប់រហ័ស ព្រោះថាភាពរួសរាយ និងស្នាមញញឹមរបស់មនុស្សប្រុស នៅពេលដែលបញ្ចេញមកម្តងៗ គឺវាពិតជាធ្វើឱ្យមនុស្សស្រីជាច្រើនដែលបាននៅជិត ងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្លាំងណាស់ ដោយសារតែមនុស្សស្រីគ្រប់រូប តែងតែចង់នៅក្បែរមនុស្ស ដែលអាចធ្វើឱ្យពួកគេមានភាពរីករាយ និងមានស្នាមញញឹមបាន។
៤. ចំណេះដឹង
ចំណេះដឹងរបស់មនុស្សប្រុសគឺពិតជាសំខាន់ខ្លាំងណាស់ ហើយវាក៏ជាមន្តស្នេហ៍ ដ៏ទាក់ទាញមួយរបស់មនុស្សប្រុសដែរ ម្យ៉ាងវិញទៀតចំណេះដឹងនេះ ក៏មិនបានសំដៅទៅលើកម្រិត នៃការសិក្សានៅសាលាដែរ តែវាជាចំណេះដឹងទូទៅ ដែលអាចយកមកប្រើប្រាស់ នៅក្នុងជីវិតប្រចាំថ្ងៃបាន ជាពិសេស ជាមនុស្សប្រុសដែលមានការយល់ដឹងរឿងច្រើននៅក្នុងសង្គម។
៥. អត្តចរិតល្អ
អត្តចរិតល្អរបស់មនុស្សប្រុសវាក៏ជាមន្តស្នេហ៍មួយ ដែលសំខាន់ខ្លាំងណាស់ដែរ ព្រោះថាអត្តចរិតដែលបង្ហាញចេញមកតាមរយៈការគោរព និងឱ្យតម្លៃលើមនុស្សជុំវិញខ្លួន និងជាមនុស្សប្រុស មិនចេះមានអំនួតនោះហើយទើបអាចធ្វើឱ្យមនុស្សស្រីងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ បានមួយរំពេច បែបនេះហើយ បានជាអត្តចរិតល្អរបស់មនុស្សប្រុស វាជាមន្តស្នេហ៍មួយ ដែលអាចទាក់ទាញចិត្តមនុស្សស្រី ឱ្យមកចាប់អារម្មណ៍លើបាន៕